Child Safe Tourism

ល័ក្ខខ័ណ្ឌនៃការប្រើប្រាស់

ការតាមដាន ការប្រើប្រាស់របស់អ្នក

យើង​ប្រមូល​ស្ថិតិ​​ចរាចរ​ណ៍​អ្នក​ប្រើប្រាស់​នៅ​លើ​គេហទំព័រ​របស់​យើង។ ស្ថិតិ​ទាំងនេះ​មាន​លក្ខណៈ​ជា​អនាមិក និង​​មិន​កំណត់​អត្តសញ្ញាណ​​ជាក់លាក់​របស់​អ្នក​ចូល​​ទស្សនា​​ឡើយ។ ការ​ធ្វើ​បែប​នេះ អនុញ្ញាត​ឲ្យ​យើង​​អាច​​ដឹង​អំពី​ការ​ប្រើប្រាស់​គេហទំព័រ​​របស់​យើង។ បច្ចុប្បន្ន​មាន​​គេហទំព័រ​ជា​ច្រើន​ប្រើប្រាស់​ឃុកឃី (cookies) ជា​ស្ដង់ដារ។ ប្រសិន​បើ​អ្នក​​មិន​ចង់​អនុញ្ញាតឲ្យ​ប្រើ​ឃុកឃី​ទេ​នោះ អ្នក​អាច​សម្រួល​ប្រាវស៊ើរ​ (browser) របស់​អ្នក ដើម្បី​បិទ​ឃុកឃី​ទាំងនោះ​ ឬ​ឲ្យ​គេ​ជូន​ដំណឹង​ដល់​អ្នក​នៅ​ពេល​​មាន​ការ​ប្រើប្រាស់​ឃុកឃី។ ប៉ុន្តែ ប្រសិន​បើ​អ្នក​បិទ​ឃុកឃី អ្នក​ប្រហែល​ជា​មិន​អាច​ចូល​ទៅ​មើល​ផ្នែក​មួយ​ចំនួន ឬ​ទាញ​យក​អត្ថប្រយោជន៍​ពី​ការ​បង្ហាញ​មួយ​ចំនួន​ ដែល​មាន​នៅ​លើ​គេហទំព័រ​របស់​យើង​។

ការផ្ដល់មតិនៅក្នុងគេហទំព័រ និងខ្លឹមសារដែលអ្នកប្រើប្រាស់បង្កើតឡើង

សូមកត់សំគាល់​ថា ប្រសិន​បើ​អ្នក​បង្ហោះ​​ព័ត៌មាន​ផ្ទាល់ខ្លួន​ណាមួយ នៅ​ក្នុង​ប្រអប់​យោបល់​​លើ​គេហទំព័រ​នេះ អ្នក​កំពុង​ធ្វើ​ឲ្យ​ព័ត៌មាន​នោះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ។

អ្នក​សន្យាថា ព័ត៌មាន​ទាំងអស់​ដែល​អ្នក​ផ្ដល់​មក​ឲ្យ​យើង (រួមទាំង​គំនិត​របស់​អ្នក​ផងដែរ) គឺ​​ជា​ព័ត៌មាន​ពិត និង​ត្រឹមត្រូវ ហើយ​អ្នក​នឹង​មិន​និយាយ​អ្វី​អំ​ពី​មនុស្ស​ដទៃ​ដែល​អាច​ជា​ការ​បង្ខូច​កេរ្ដ៍​ឈ្មោះ​របស់​​គេ​ឡើយ។ យើង​​សូម​រក្សា​សិទ្ធិ​​ក្នុង​ការ​លុបចោល ​នូវ​ខ្លឹមសារ​ដែល​អ្នក​បង្ហោះ ដោយសារ​ហេតុផល​ណាមួយ​ក៏​បាន និង​នៅ​ពេល​ណា​ក៏បាន។

យើង​មិន​ទទួល​ខុសត្រូវ​លើ​ភាព​ត្រឹមត្រូវ បូរណភាព ឬ​គុណភាព​នៃ​ខ្លឹមសារ​ដែល​អ្នក​​​ផ្សេងទៀត​បាន​បង្ហោះ​ រួមទាំង​ខ្លឹមសារ​ដែលត្រូវ​បាន​បង្កើត​ឡើងក្នុង​ប្រអប់​គំនិត​​ទ្វីធ័រ និង​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដទៃ​ទៀត នៅ​លើ​គេហទំព័រ​នេះ​ឡើយ។ អ្នក​បើកមើល​គេហទំព័រ​នេះ ដោយ​អ្នក​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​ហានីភ័យ​ទាំងអស់​ដោយ​ខ្លួន​ឯង។

ការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ

គេហទំព័រ​របស់​យើង​មាន​ខ្លឹមសារ​យោង​ទៅ​កាន់​មនុស្ស និង​អង្គការ​ផ្សេងទៀត ហើយ​មាន​តំណរ​ភ្ជាប់​​ទៅ​កាន់​គេហទំព័រ​ដទៃ​ទៀត។ គេហទំព័រ​ផ្សេងទៀត ក៏​អាច​មាន​តំណរ​​ភ្ជាប់​ ​មក​​កាន់​គេហទំព័រ​របស់​យើង​ដែរ។ អ្នក​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្ស និង​អង្គការ​ទាំងនោះ ដោយ​អ្នក​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​ហានីភ័យ​ទាំងអស់​ដោយ​ខ្លួន​ឯង។ នៅ​ពេល​យើង​ផ្ដល់​តំណរ​ភ្ជាប់​​ទៅ​កាន់​គេហទំព័រ​ដទៃ យើង​កំពុង​អញ្ជើញ​ឲ្យ​អ្នក​រុករក​ដោយ​ខ្លួន​ឯង។ នេះ​មិន​មែន​ជា​ការ​គាំទ្រ​ចំពោះ​បុគ្គល ទស្សនៈ អាជីវកម្ម ផលិតផល ឬ​សេវា​ណាមួយ​ដែល​ត្រូវ​បាន​ផ្សាយ​ពាណិជ្ជកម្ម​លើ​គេហទំព័រ​នោះ​ឡើយ។ យើង​ខ្ញុំ​សូម​លើកទឹកចិត្ត​ឲ្យ​អ្នក​អាន​គោលនយោបាយ​ភាពជា​ឯកជន​របស់​គេហទំព័រ​នោះ ជា​ពិសេស​​ប្រសិន​បើ​​​អ្នក​មាន​ចេតនា​ចង់​បង្ហាញ​ព័ត៌មាន​ផ្ទាល់ខ្លួន​ណាមួយ​តាម​រយៈ​​គេហទំព័រ​នោះ។

ការប្រើប្រាស់រូបភាព វីដេអូ និងសំណេរដែលយកចេញពីគេហទំព័ររបស់យើង

យើង​ខ្ញុំ​លើកទឹកចិត្ត​ឲ្យ​អ្នក​ប្រើប្រាស់​សម្ភារៈ (រូបភាព វីដេអូ និង​សំណេរ) ដែល​យក​ចេញ​ពី​គេហទំព័រ​នេះ ដើម្បី​អប់រំ​ខ្លួន​អ្នក​ និង​មនុស្ស​ដទៃ​ទៀត។ ប៉ុន្តែ ប្រសិន​បើ​អ្នក​ចង់​ប្រើប្រាស់​សម្ភារៈ​ទាំងនេះ​សម្រាប់​គោលបំណង​ផ្នែក​ពាណិជ្ជកម្ម អ្នក​ត្រូវ​​មាន​​ការ​អនុញ្ញាត​ពិសេស មុន​នឹង​អាច​យក​សម្ភារៈ​ទាំងនេះ ទៅ​ប្រើប្រាស់​បាន។ សូមទំនាក់ទំនងមកកាន់យើងខ្ញុំ។

ការតភ្ជាប់មកកាន់គេហទំព័ររបស់យើង

យើងខ្ញុំ​លើកទឹកចិត្ត​ឲ្យ​អ្នក​បង្កើត ​តភ្ជាប់​ពី​គេហទំព័រ​របស់​អ្នក ឬ​គេហទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដទៃ​ទៀត មក​កាន់​គេហទំព័រ​របស់​យើងខ្ញុំ ដើម្បី​អប់រំ​ខ្លួន​អ្នក និង​មនុស្ស​ដទៃ​ទៀត។ ប៉ុន្តែប្រសិន​បើ​អ្នកត​ភ្ជាប់​​មក​កាន់​គេហទំព័រ​របស់​យើងខ្ញុំ អ្នក​ត្រូវ​ទទួល​យក​ច្បាប់​ដូច​ខាងក្រោម៖

១. យើង​មិន​អនុញ្ញាត​ឲ្យ​អ្នកត​ភ្ជាប់​​មក​កាន់​គេហទំព័រ​របស់​យើង​ឡើយ ប្រសិន​បើ​គេហទំព័រ​របស់​អ្នក​គឺ​ជា​គេហទំព័រ​អាជីវកម្ម (ឬ​ប្រភេទ​ពាណិជ្ជកម្ម​ដទៃទៀត) ដោយ​គ្មាន​ការ​អនុញ្ញាត​ជាក់ច្បាស់​ពី​យើងខ្ញុំ​​ជាមុន។ សូមទំនាក់ទំនងមកយើងខ្ញុំ ដើម្បីសុំការអនុញ្ញាតពិសេស។.

២. អ្នក​នឹង​ប្រើប្រាស់​តំណរភ្ជាប់​នេះ តែតាម​វិធី​ទាំងឡាយណា ដែល​​ការពារ និង​ពង្រឹង​កេរ្ដ៍​ឈ្មោះ​របស់​យើង​​តែប៉ុណ្ណោះ។

៣. ការ​ប្រើប្រាស់​តំណរភ្ជាប់​នៅ​លើ​គេហទំព័រ​របស់​អ្នក មិន​មែន​មាន​ន័យ​ថា យើង​គាំទ្រ ឬ​ជ្រោមជ្រែង​ចំពោះ​អ្វី​ដែល​អ្នក​ធ្វើ​នោះ​ឡើយ។

៤. អ្នក​ប្រើប្រាស់​តំណរ​ភ្ជាប់​នេះ ដោយ​អ្នក​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​ហានីភ័យ​ទាំងអស់​ដោយ​ខ្លួន​ឯង។

៥. យើង​អាច​សុំ​ឲ្យ​អ្នក​ឈប់​ប្រើប្រាស់​តំណរភ្ជាប់​នៅ​ពេល​ណា​ក៏​បាន ហើយ​​នេះ​ជា​អភ័យ​ឯកសិទ្ធិ​ទាំងស្រុង​របស់​យើង។

៦. ច្បាប់​ដែល​ពាក់ព័ន្ធ​ទាំងអស់ (រួម​ទាំងច្បាប់​របស់​ប្រទេស​​ប្រភព​នៃ​គេហទំព័រ​របស់​អ្នក​ផងដែរ) នឹង​ត្រូវ​យក​មក​អនុវត្ត។

យើង​អាច​កែប្រែ​ច្បាប់​ទាំងនេះ ជាបណ្តើរៗ ដោយ​មិនជំរាបជូនដំណឹងមុន។ រាល់ការ​ផ្លាស់ប្ដូរ​ទាំងឡាយ នឹង​ត្រូវ​បាន​ឆ្លុះបញ្ចាំង​តាមរយៈ​ទំព័រ​នេះ។

ទំព័រនេះ ត្រូវបានធ្វើបច្ចុប្បន្នភាពលើកចុងក្រោយបំផុតនៅខែវិច្ឆិកា ឆ្នាំ ២០១២។