Child Safe Tourism

ចូរផ្សព្វផ្សាយពីសុវត្ថិភាពកុមារក្នុងវិស័យ
ទេសចរណ៍

ហេតុអ្វីបានជាចំណុចនេះមានសារៈសំខាន់?

មនុស្សជាច្រើនមានការយល់ដឹងពីការកេងប្រវ័ញ្ចលើកុមារ ប៉ុន្តែជារឿយៗគ្មានសង្ឃឹមចំពោះ​ការកែប្រែរឿងនេះឡើយ។ ក៏បន្តែសក​ម្មភាពបន្តិចបន្តួចរបស់យើងអាចធ្វើឲ្យមានភាពខុសប្លែកដ៏ធំ​ធេង។​ យើងត្រូវការការជួយរបស់អ្នកដើម្បីកសាងសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍។ ទាល់តែ​មនុស្សម្នាដឹងពីកិច្ចការសាមញ្ញៗដែលពួកគេអាចធ្វើនៅពេលធ្វើដំណើរ ទើបយើងអាចកាត់បន្ថយភាពងាយ​រងគ្រោះរបស់កុមារពីការរំលោភបំពានផ្នែកផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ។

ដូច្នេះ តើខ្ញុំអាចធ្វើអ្វីខ្លះផ្សេងពីនេះ?

ចូរធ្វើសកម្មភាពដើម្បីធានាថាវិស័យទេសចរណ៍ជួយ និងមិនធ្វើបាបដល់សហគមន៍ និងកុមារ។ ចូរនិយាយជាមួយមិត្តភក្តិ គ្រួសារ និងសហគមន៍អំពីរបៀបក្លាយខ្លួនជា “អ្នកដំណើរដែលរក្សាសុវត្ថិភាព​កុមារ” ឬចែករំលែកសកម្មភាពរបស់យើងខ្ញុំដល់ពួកគេតាមអ៊ីនធឺណេត។ បើអ្នកមានក្ដីបារម្ភចំពោះកុមារ នៅពេលធ្វើដំណើរ ចូរប្រាប់អ្នកមគ្គុទេសក៍ទេសចរណ៍ សណ្ឋាគារ និងមិត្តអ្នករួមដំណើរជាមួយអ្នក។ យើងខ្ញុំកំពុង​ធ្វើការងារយ៉ាងសកម្មជាមួយឧស្សាហកម្មទេសចរណ៍ដើម្បីកសាងនូវបរិយាកាសសុវត្ថិភាពកុមារក្នុង​វិស័យទេសចរណ៍ ហើយសកម្មភាពរបស់អ្នកនឹងជួយដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង។ បើអ្នក​លើកកម្ពស់ ឬធ្វើការលើសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍ យើងចង់ទទួលដំណឹងពីអ្នក។ សូមទំនាក់ទំនងមកកាន់យើងខ្ញុំ។.