Child Safe Tourism

ចូរស្វែងរកដំណោះស្រាយផ្សេងក្រៅពី
ការឲ្យលុយទៅកុមារដែលសុំទានឬលក់
អ៊ីវ៉ាន់តាមចិញ្ចើមផ្លូវ

ហេតុអ្វីបានជាចំណុចនេះមានសារៈសំខាន់?

កុមារដែលរស់នៅ និងធ្វើការងារតាមចិញ្ចើមផ្លូវពិតជាងាយនឹងរងការរំលោភបំពានផ្នែកផ្លូវកាយ​ ផ្លូវចិត្ត និងផ្លូវភេទ។ ជួនកាល កុមារទាំងនេះត្រូវបានមនុស្សពេញវ័យកេងប្រវ័ញ្ចឲ្យសុំទាន ឬធ្វើ​ការងារតាម​ចិញ្ចើម​ផ្លូវ។ ហើយបើទោះជាអន្តរកម្មរបស់ពួកយើងអាចធ្វើឡើងក្នុងចេតនាល្អក៏ដោយ ក៏​ការឲ្យលុយដោយផ្ទាល់ដល់កុមារ ត្រឹមតែធ្វើឲ្យបញ្ហានេះនៅតែបន្តកើតមាន ដោយធ្វើឲ្យកុមារនៅតែ​ធ្វើការងារតាមចិញ្ចើមផ្លូវ និងនាំឲ្យពួកគេងាយនឹងរងការរំលោភបំពាន។

ដូច្នេះ តើខ្ញុំអាចធ្វើអ្វីខ្លះផ្សេងពីនេះ?

ចូរកុំឲ្យបំណងសប្បុរសធម៌របស់អ្នកក្លាយជាអសារបង់ ឬបែរជាផ្ដល់ផលប្រយោជន៍ដល់​អ្នកដែលកេងប្រវ័ញ្ចលើកុមារ។ ចូរគាំទ្រដល់សហគ្រាសដែលផ្ដល់នូវការងារមានសុវត្ថិភាពជូនដល់មនុស្ស​វ័យក្មេង និងគ្រួសារ​របស់ពួកគេ ចូរបរិច្ចាគប្រាក់ឲ្យអង្គការសប្បុរសធម៌ផ្នែកកុមារធ្វើការដោយ​ផ្ទាល់ជាមួយកុមារងាយរងគ្រោះដែលមានការទទួលស្គាល់ ឬគាំទ្រដល់អាជីវកម្មតាមសហគមន៍ដែលរួមចំណែកដោយផ្ទាល់​ដល់ការលើកកម្ពស់សុខុមាលភាពនៃគ្រួសារ និងកុមារ។ សកម្មភាពទាំង​នេះជួយសហគមន៍ឲ្យបញ្ឈប់ការឲ្យកុមារធ្វើការងារតាមចិញ្ចើមផ្លូវ និងជួយឲ្យកុមារទាំងនោះបានធំធាត់​ឡើងកាន់តែប្រសើរឡើង។ ស្ថាប័នមួយចំនួនដែលអ្នកអាចគាំទ្រមានបង្ហាញនៅខាងក្រោម។

Who can I contact or support?

ប្រទេសកម្ពុជា
  1. 1

    អង្គការទស្សនៈពិភពលោកប្រចាំប្រទេសកម្ពុជា

    អង្គការទស្សនៈពិភពលោកប្រចាំប្រទេសកម្ពុជា ធ្វើការងារជាដៃគូជាមួយសហគមន៍ដើម្បីលើកកម្ពស់​ជីវិតរបស់កុមារកម្ពុជាមួយចំនួនដែលងាយរងគ្រោះ និងខ្វះការយកចិត្តទុកដាក់បំផុត។ គេហទំព័រ

    Visit site
  2. 2

    មគ្គុទេសក៏ទេសចរណ៍ប្រកបដោយទំនួលខុសត្រូវក្នុងតំបន់ទន្លេមេគង្គ

    មគ្គុទេសក៏ទេសចរណ៍ប្រកបដោយទំនួលខុសត្រូវក្នុងតំបន់ទន្លេមេគង្គ ចងក្រងនូវអាជីវកម្មតាមសហគមន៍ និង​សហគ្រាសសង្គមក្នុងតំបន់ទន្លេមេគង្គ។ គេហទំព័រ

    Visit site
  3. 3

    អង្គការហ្វ្រែនអន្តរជាតិ

    អង្គការហ្វ្រែនអន្តរជាតិមានហាងលក់រាយ និងគំនិតផ្ដួចផ្ដើមបណ្ដុះបណ្ដាលជាច្រើនសម្រាប់ម្តាយឪពុក និងមនុស្សវ័យក្មេង ក្នុងការបណ្ដុះបណ្ដាលក្នុងតំបន់នេះ។ គេហទំព័រ

    Visit site
ប្រទេសថៃ
  1. 1

    អង្គការទស្សនៈពិភពលោកប្រចាំប្រទេសថៃ

    អង្គការទស្សនៈពិភពលោកប្រចាំប្រទេសថៃ ធ្វើការងារជាដៃគូជាមួយសហគមន៍ដើម្បីលើកកម្ពស់​ជីវិតរបស់កុមារថៃមួយចំនួនដែលងាយរងគ្រោះ និងខ្វះការយកចិត្តទុកដាក់បំផុត។ គេហទំព័រ

    Visit site
  2. 2

    មគ្គុទេសក៏ទេសចរណ៍ប្រកបដោយទំនួលខុសត្រូវក្នុងតំបន់ទន្លេមេគង្គ

    មគ្គុទេសក៏ទេសចរណ៍ប្រកបដោយទំនួលខុសត្រូវក្នុងតំបន់ទន្លេមេគង្គ ចងក្រងនូវអាជីវកម្មតាមសហគមន៍ និង​សហគ្រាសសង្គមក្នុងតំបន់ទន្លេមេគង្គ។ គេហទំព័រ

    Visit site
  3. 3

    អង្គការហ្វ្រែនអន្តរជាតិ

    អង្គការហ្វ្រែនអន្តរជាតិមានហាងលក់រាយ និងគំនិតផ្ដួចផ្ដើមបណ្ដុះបណ្ដាលជាច្រើនសម្រាប់ម្តាយឪពុក និងមនុស្សវ័យក្មេង ក្នុងការបណ្ដុះបណ្ដាលក្នុងតំបន់នេះ។ គេហទំព័រ

    Visit site
ប្រទេសវៀតណាម
  1. 1

    អង្គការទស្សនៈពិភពលោកប្រចាំប្រទេសវៀតណាម

    អង្គការទស្សនៈពិភពលោកប្រចាំប្រទេសវៀតណាម ធ្វើការងារជាដៃគូជាមួយសហគមន៍ដើម្បីលើកកម្ពស់​ជីវិតរបស់កុមារវៀតណាមមួយចំនួនដែលងាយរងគ្រោះ និងខ្វះការយកចិត្តទុកដាក់បំផុត។ គេហទំព័រ

    Visit site
  2. 2

    មគ្គុទេសក៏ទេសចរណ៍ប្រកបដោយទំនួលខុសត្រូវក្នុងតំបន់ទន្លេមេគង្គ

    មគ្គុទេសក៏ទេសចរណ៍ប្រកបដោយទំនួលខុសត្រូវក្នុងតំបន់ទន្លេមេគង្គ ចងក្រងនូវអាជីវកម្មតាមសហគមន៍ និង​សហគ្រាសសង្គមក្នុងតំបន់ទន្លេមេគង្គ។ គេហទំព័រ

    Visit site
  3. 3

    កូតូ (ដឹងមួយ បង្រៀនមួយ)

    កូតូគឺមណ្ឌលបណ្ដុះបណ្ដាល និងភោជនីយដ្ឋានដែលផ្ដល់ជូននូវឱកាសបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់​មនុស្សវ័យក្មេងដែលមានប្រវត្តិធ្លាប់ជាជនរងគ្រោះ។ គេហទំព័រ

    Visit site
  4. 4

    ហាងកាហ្វេ និងនំដុត ចូម៉ា

    ហាងកាហ្វេ និងនំដុត ចូម៉ាគឺជាដៃគូសហគ្រាសរបស់អង្គការហាហ្កាប្រចាំប្រទេសវៀតណាម និងផ្ដល់​នូវឱកាសសម្រាប់ស្ត្រី នៅពេលពួកគេបានជាសះស្បើយពីការរំលោភបំពានសិទ្ធិមនុស្ស។ គេហទំព័រ

    Visit site
ប្រទេសឡាវ
  1. 1

    អង្គការទស្សនៈពិភពលោកប្រចាំប្រទេសឡាវ

    អង្គការទស្សនៈពិភពលោកប្រចាំប្រទេសឡាវ ធ្វើការងារជាដៃគូជាមួយសហគមន៍ដើម្បីលើកកម្ពស់​ជីវិតរបស់កុមារឡាវមួយចំនួនដែលងាយរងគ្រោះ និងខ្វះការយកចិត្តទុកដាក់បំផុត។ គេហទំព័រ