Child Safe Tourism

បើអ្នកឃើញ ឬ សង្ស័យថាមានការ
រំលោភបំពានលើកុមារក្នុងពេលអ្នកធ្វើ
ដំណើរ ចូររាយការណ៍រឿងនេះ​ជាបន្ទាន់

ហេតុអ្វីបានជាចំណុចនេះគឺជាបញ្ហា?

កុមារអាស្រ័យលើមនុស្សពេញវ័យដើម្បីរក្សាសុវត្ថិភាពរបស់ពួកគេពីការរំលោភបំពាន។ មិនថា​យើងនៅកន្លែងណាក៏ដោយ ក៏យើងម្នាក់ៗត្រូវតែមានការទទួលខុសត្រូវក្នុងការធានាថាកុមារគ្រប់រូប​មិនទទួលរងការរំលោភបំពានផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ។

ដូច្នេះ តើខ្ញុំអាចធ្វើអ្វីបានខ្លះ?

បើអ្នកឃើញស្ថានភាពដែលអ្នកគិតថាកុមារកំពុងត្រូវបានរំលោភបំពាន ឬប្រឈមនឹងការរំលោភបំពាន (ផ្លូវកាយ ផ្លូវចិត្ត ឬផ្លូវភេទ) ចូររាយការណ៍រឿងនេះជាបន្ទាន់ដល់ជនណាដែលអាចធ្វើ​សកម្មភាពការពារកុមារ។ ចូរទាក់ទងទៅស្ថាប័នដូចខាងក្រោម។

Who can I contact or support?

ប្រទេសកម្ពុជា
  1. 1

    បណ្ដាញទូរស័ព្ទទាន់ហេតុការណ៍របស់ប៉ូលីសថ្នាក់ជាតិប្រចាំប្រទេសកម្ពុជា

    សូមទូរស័ព្ទមក ១២៨៨ ឬ ០២៣ ៩៩៧ ៩១៩

  2. 2

    បណ្ដាញទូរស័ព្ទទាន់ហេតុការណ៍របស់បណ្ដាញសុវត្ថិភាពកុមារប្រចាំប្រទេសកម្ពុជា

    បណ្ដាញសុវត្ថិភាពកុមារគឺជាគំនិតផ្ដួចផ្ដើមមួយរបស់អង្គការហ្វ្រែនអន្តរជាតិ ដើម្បីបង្កើតនូវបណ្ដាញ​ក្នុង​ស្រុកនៃពលរដ្ឋប្រកបដោយទំនួលខុសត្រូវដែលការពារកុមាររស់នៅ និងធ្វើការងារតាមចិញ្ចើមផ្លូវ។ បើ​អ្នកឃើញកុមារប្រឈមនឹងគ្រោះថ្នាក់ សូមទូរស័ព្ទមកកាន់បណ្ដាញទូរស័ព្ទទាន់ហេតុការណ៍របស់បណ្ដាញសុវត្ថិភាពកុមារដូចតទៅ ០១២ ៣១១ ១១២ (ភ្នំពេញ) ០១៧ ៣៥៨ ៧៥៨ (សៀមរាប) ០១២ ៤៧៨ ១០០ (ក្រុងសីហនុ)។ គេហទំព័រ

    Visit site
  3. 3

    បណ្តាញទូរស័ព្ទជំនួយកុមារ ប្រចាំប្រទេសកម្ពុជា

    បណ្តាញទូរស័ព្ទជំនួយកុមារ ប្រចាំប្រទេសកម្ពុជាផ្ដល់នូវសេវាផ្ដល់ប្រឹក្សា និងព័ត៌មានតាមទូរស័ព្ទដោយមិន​គិតថ្លៃ ថ្នាក់ជាតិ ដោយអ្នកជំនាញ ព្រមទាំងបញ្ជូនបន្ត និងតាមដានសម្រាប់កុមារ និងពលរដ្ឋដែលមានក្ដី​បារម្ភ។ សូមទូរស័ព្ទមក ១២៨០ ឬផ្ញើសារមក ០១៧ ៩៨៥ ៨១០ គេហទំព័រ

    Visit site
ប្រទេសថៃ
  1. 1

    បណ្ដាញទូរស័ព្ទទាន់ហេតុការណ៍របស់មណ្ឌលប្រាចាបូឌី ក្រសួងអភិវឌ្ឍសង្គម និងសន្តិសុខមនុស្ស

    បណ្ដាញទូរស័ព្ទទាន់ហេតុការណ៍នេះទទួលរបាយការណ៍ករណីអំពើហិង្សា និងរំលោភបំពាន។ រួចពួកគេ​សម្របសម្រួលជាមួយស្ថាប័ន ឬភ្នាក់ងារពាក់ព័ន្ធ ដែលជួយជនរងគ្រោះ និងសាក្សីដោយសេវាកម្ម​ និងជំនួយសមស្រប។ សូមទូរស័ព្ទមក ១៣០០។

  2. 2

    បណ្ដាញទូរស័ព្ទទាន់ហេតុការណ៍របស់បណ្ដាញសុវត្ថិភាពកុមារប្រចាំប្រទេសថៃ

    បណ្ដាញសុវត្ថិភាពកុមារគឺជាគំនិតផ្ដួចផ្ដើមមួយរបស់អង្គការហ្វ្រែនអន្តរជាតិ ដើម្បីបង្កើតនូវបណ្ដាញ​ក្នុង​ស្រុកនៃពលរដ្ឋប្រកបដោយទំនួលខុសត្រូវដែលការពារកុមាររស់នៅ និងធ្វើការងារតាមចិញ្ចើមផ្លូវ។ បើ​អ្នកឃើញកុមារប្រឈមនឹងគ្រោះថ្នាក់ សូមទូរស័ព្ទមកកាន់បណ្ដាញទូរស័ព្ទទាន់ហេតុការណ៍របស់បណ្ដាញសុវត្ថិភាពកុមារប្រចាំទីក្រុងបាំងកក ០៨៦ ៩៧១ ៨៨៦១ ឬ ១៨០០ ៧៧៧ ២១១។ គេហទំព័រ1.

    Visit site
ប្រទេសវៀតណាម
  1. 1

    បណ្តាញទូរស័ព្ទជំនួយកុមារប្រចាំប្រទេសវៀតណាម

    បណ្តាញទូរស័ព្ទជំនួយកុមារប្រចាំប្រទេសវៀតណាម ផ្ដល់នូវសេវាផ្ដល់ប្រឹក្សា និងព័ត៌មានតាមទូរស័ព្ទដោយមិន​គិតថ្លៃ ថ្នាក់ជាតិ ដោយអ្នកជំនាញ ព្រមទាំងបញ្ជូនបន្ត និងតាមដានសម្រាប់កុមារ និងពលរដ្ឋដែលមានក្ដី​បារម្ភ។ សូមទូរស័ព្ទមក ១៨០០ ១៥៦៧

ប្រទេសឡាវ
  1. 1

    បណ្ដាញទូរស័ព្ទទាន់ហេតុការណ៍របស់ប៉ូលីសថ្នាក់ជាតិប្រចាំប្រទេសឡាវ

    សូមទូរស័ព្ទមក ១១៩១

  2. 2

    មណ្ឌលជម្រកសហជីពស្ត្រីប្រចាំប្រទេសឡាវ

    មណ្ឌលជម្រកសហជីពស្ត្រីប្រចាំប្រទេសឡាវ គឺជាមណ្ឌលការពារ និងផ្ដល់ប្រឹក្សាសម្រាប់ស្ត្រី និងកុមារដែល​ជាជនរងគ្រោះនៃការរំលោភបំពានផ្នែកផ្លូវកាយ និងផ្លូវភេទ ការជួញដូរ ឬជនដែលត្រូវបានបោះបង់ចោល និងគ្មានផ្ទះសម្បែង។ សូមទូរស័ព្ទមក ១៣៦២។

សកល
  1. 1

    កងប៉ូលីសពិសេសសាកលសារវ័ន្ត

    កងប៉ូលីសពិសេសសាកលសារវ័ន្តគឺជាបណ្តាញអន្តរជាតិនៃទីភ្នាក់ងារពង្រឹងច្បាប់ និងដៃគូដទៃទៀត ដែល​ធ្វើការងារដើម្បីប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានផ្លូវភេទលើកុមារ។ គេហទំព័រ

    Visit site
  2. 2

    អ៊ីនធឺប៉ូល

    អ៊ីនធឺប៉ូល គឺជាស្ថាប័នប៉ូលីសអន្តរជាតិធំជាងគេ ហើយធ្វើការងារដើម្បីគាំទ្រដល់ប៉ូលីស ក៏ដូចជា​សម្របសម្រួលដល់កិច្ចសហប្រតិបត្តិការប៉ូលីសអន្តរជាតិ។ គេហទំព័រ

    Visit site