Child Safe Tourism

ចូរធ្វើការស្រាវជ្រាវមុននឹងទៅទស្សនាឬធ្វើ
ការងារស្ម័គ្រចិត្តជាមួយកុមារងាយរងគ្រោះ
នៅបរទេស

ហេតុអ្វីបានជាចំណុចនេះមានសារៈសំខាន់?

ចេតនា​ល្អ​តែ​មួយ​មុខ​នៅ​មិនទាន់​គ្រប់គ្រាន់​នៅ​ឡើយទេ។ ពេល​ខ្លះ​យើង​ធ្វើ​រឿង​មួយ​ចំនួន​ដែល​អាច​រុញច្រាន​កុមារ​ឲ្យ​​ប្រឈម​ហានីភ័យ​ជា​អវិជ្ជមាន​ដោយ​ពុំដឹង​ខ្លួន។

អង្គការ​យូនីសេហ្វ​បាន​ប៉ាន់​ប្រមាណ​ថា កុមារ​ប្រមាណ​ ៨០% ដែល​រស់នៅ​ក្នុង​មណ្ឌល​ថែទាំ តាម​ពិត​​ពុំមែន​ជា​កុមារ​កំព្រា​នោះឡើយ។ ការគាំទ្រ​ដល់​ស្ថាប័ន​ទាំងអស់​នេះ ​អាច​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​បំបែក​កុមារ​​ចេញ​ពី​គ្រួសារ​របស់​ពួកគេ។ ការស្រាវជ្រាវ​ក៏​បាន​រកឃើញ​ផងដែរ​ថា ការទៅ​ទស្សនកិច្ច​ និង​ការ​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​​ក្នុង​មណ្ឌល​កុមារ​កំព្រា​រយៈពេល​ខ្លី អាច​បង្ក​ការខូចខាត​ដល់​ការអភិវឌ្ឍ និង​សុខុមាលភាព​ផ្លូវចិត្ត​របស់​កុមារ។

ក្នុង​ករណី​​​​ដែល​ពុំមាន​ការត្រួតពិនិត្យ​សាវតា និង​ការ​សាកសួរ​បន្ថែម​ឲ្យ​បាន​គ្រប់គ្រាន់អំពី​​​មនុស្ស​ធំ​ដែល​ត្រូវ​ប្រាស្រ័យ​​ទាក់ទង​ជាមួយ​កុមារ​ក្នុង​មណ្ឌល​កុមារ​កំព្រា ឬ​សហគមន៍​ នោះ​កុមារ​​ត្រូវ​ប្រឈម​នឹងហានីភ័យនៃ​ការរំលោភ​បំពាន។
សិក្សា​បន្ថែម​អំពី​​ហានីភ័យ​នៃ “ទេសចរណ៍ទៅ​កាន់​មណ្ឌល​កុមារ​កំព្រា” សម្រាប់​កុមារ នៅទីនេះ

ដូច្នេះ តើខ្ញុំអាចធ្វើអ្វីខ្លះផ្សេងពីនេះ?

ចូរ​ស្វែងរក​ការផ្តួច​ផ្តើម​គំនិត​ទាំងឡាយ​ណា​ដែល​ជម្រុញ​ឲ្យកុមារ​ ​ទទួល​​ការថែទាំ​នៅក្នុង​គ្រួសារ​របស់​គេ ជាជាង​ធ្វើ​ឲ្យ​ពួកគេ​ត្រូវ​ស្ថិត​នៅក្នុង​ស្ថាប័ន​ថែទាំ។ អង្គការ​នានា​គួរ​មាន​ស្តង់ដារ និង​នីតិ​វិធី​តឹងរ៉ឹង​សម្រាប់​ការពារ​កុមារ ហើយ​អ្នកស្ម័គ្រ​ចិត្ត​គួរ​តែ​ធ្វើការ​ដើម្បី​កសាង​សមត្ថភាព​បុគ្គលិក​ក្នុង​ស្រុក​ ជំនួស​ឲ្យ​ការ​​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​កុមារ។

តាមពិត​​ភាព​ក្រីក្រ​គឺ​ជា​កត្ដា​​​ដែល​ជម្រុញ​កុមារ​ជាច្រើនឲ្យ​ទៅ​រស់នៅក្នុង​មណ្ឌល​ថែទាំ ពោល​គឺ​មិន​មែន​ដោយសារ​ពួកគេខ្វះ​​គ្រួសារ​ប្រកប​ដោយ​ក្តីស្រឡាញ់​នោះទេ។ ហេតុ​នេះ​ ការបរិច្ចាគ​ទៅ​ឲ្យ​អង្គការ​ទាំងឡាយណា​ដែល​ផ្តល់​អាហារ ការថែទាំ​សុខភាព និង​ការអប់រំ​ដល់​កុមារ​ក្រីក្រ នឹង​អាច​ជួយ​ជម្រុញ​កុមារ​ឲ្យ​រស់នៅ​ក្នុង​គ្រួសារ​របស់​ពួកគេ ដែល​​ជាទី​​កន្លែង​​ពួកគេ​គួរ​រស់នៅ។

For more information

  1. 1

    គោលការណ៍ណែនាំស្ដីពីទេសចរណ៍ធ្វើការស្ម័គ្រចិត្ត

    គោលការណ៍ណែនាំនេះចងក្រងនូវការអនុវត្តល្អៗក្នុងការការពារកុមារក្នុងឧស្សាហកម្មទេសចរណ៍ធ្វើការ​ស្ម័គ្រចិត្ត។ ចូរជ្រើសរើសស្ថាប័នដែលលើកកម្ពស់ស្តង់ដារទាំងនេះ។ គេហទំព័រ

    Visit site
  2. 2

    ទេសចរណ៍តាមមណ្ឌលកុមារកំព្រា

    ចូរអានបន្ថែមអំពីហានិភ័យចំពោះកុមារក្នុងទេសចរណ៍តាមមណ្ឌលកុមារកំព្រាក្នុងយុទ្ធនាការរបស់​ អង្គការ​ហ្រែ្វនអន្តរជាតិ “កុមារមិនមែនជាគ្រឿងអូសទាញភ្ញៀវទេសចរ”។ គេហទំព័រ

    Visit site
  3. 3

    គោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិសម្រាប់កន្លែងថែទាំកុមារផ្សេងទៀត

    ឯកសារដែលបានប្រកាសគាំទ្រដោយសន្និបាតអង្គការសហប្រជាជាតិនេះ គូសបញ្ជាក់ពីមូលហេតុដែលការ​ថែទាំតាមមណ្ឌលមិនមែនជារឿងល្អប្រសើរសម្រាប់កុមារភាគច្រើន។ ចូរស្វែងយល់បន្ថែមអំពីស្តង់ដារ​អន្តរជាតិដែលគួរតែអនុវត្តនៅតាមកន្លែងថែទាំកុមារផ្សេងទៀត។ គេហទំព័រ

    Visit site