Child Safe Tourism

អំពី​យុទ្ធនាការ

យុទ្ធនាការវិស័យទេសចរណ៍ដែលមានសុវត្ថិភាពសម្រាប់កុមារ ផ្ដល់ឲ្យអ្នកធ្វើដំណើរនូវចំណេះដឹង និងព័តមានស្ដីពីសកម្មភាពសាមញ្ញៗ ដើម្បីការពារកុមារ និងមនុស្ស វ័យក្មេង ពីការរំលោភបំពាននៅក្នុងវិស័យទេសចរណ៍។ យុទ្ធនាការវិស័យទេសចរណ៍ដែលមានសុវត្ថិភាពសម្រាប់កុមារ គឺជាផ្នែកមួយនៃការផ្ដួចផ្ដើមគំនិត របស់ទីភ្នាក់ងារអូស្រ្តាលីសម្រាប់ការអភិវឌ្ឍអន្តរជាតិ ក្នុងគម្រោងកុមារភាព ដោយមានបំណងដើម្បីប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ចន៍ចំពោះកុមារនៅក្នុងវិស័យទេសចរណ៍ និងការធ្វើដំណើរ ក្នុងអនុតំបន់ទន្លេមេគង្គ។ គម្រោងកុមារភាព 

អង្គការទស្សនៈពិភពលោក ធ្វើការជាមួយរដ្ឋាភិបាល ឧស្សាហកម្មទេសចរណ៍ និងសហគមន៍ ដើម្បីបង្ការកុំឲ្យកុមារក្លាយជាជនរងគ្រោះនៃការកេងប្រវ័ញ្ចន៍ផ្លូវភេទ តាមរយៈការលើកកំពស់ការយល់ដឹង ការអភិវឌ្ឍភាពធន់ទ្រាំរបស់សហគមន៍ និងការកសាងវិស័យទេសចរណ៍ដែលមានសុវត្ថិភាពសម្រាប់កុមារ។ តាមរយៈការប្រើប្រាស់យុទ្ធនាការសាធារណៈ (រួមទាំងយុទ្ធនាការវិស័យទេសចរណ៍ដែលមានសុវត្ថិភាពសម្រាប់កុមារផងដែរ) ការបណ្ដុះបណ្ដាល និងបណ្ដាញទូរស័ព្ទជំនួយកុមារ រដ្ឋាភិបាល សហគមន៍ និងឧស្សាហកម្មទេសចរណ៍ នឹងបានដឹងកាន់តែប្រសើរ អំពីភាពងាយរងគ្រោះរបស់កុមារចំពោះហានីភ័យនៃការកេងប្រវ័ញ្ចន៍ផ្លូវភេទនៅក្នុងវិស័យទេសចរណ៍ ហើយនឹងត្រូវបានបំពាក់ដោយឧបករណ៍ដើម្បីការពារកុមារ។ ដើម្បីស្វែងយល់បន្ថែមទៀត សូមទំនាក់ទំនងមកកាន់យើងខ្ញុំ។

អ្នកគាំទ្រ សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍

យើងខ្ញុំសូមកោតសរសើរ និងដឹងគុណចំពោះអាជីវកម្ម និងអង្គការដូចខាងក្រោមដែលបានផ្ដល់ការគាំទ្រ និងការជួយជ្រោមជ្រែងដ៏ស្មោះស្ម័គ្រ ចំពោះយុទ្ធនាការវិស័យទេសចរណ៍ដែលមានសុវត្ថិភាពសម្រាប់កុមារ។